My Account

Copyright 2024 © ACTIVE INNOVATION CREATE CO.,LTD. All rights reserved.

Study Tour

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សវិទ្យាល័យនៅ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ​លើកទីពីរ​ (3rd March 2025)

March 26, 2025

ការតម្រង់ទិសអនាគតរបស់សិស្សានុសិស្សវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា៖ ដំណើរទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៥ ដែលដឹកនាំដោយលោក MAMADA KAZUHIKO។

គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជា ដូចជាកង្វះការអប់រំទាក់ទងអាជីពដែលពួកគេចង់ធ្វើនាពេលអនាគត ទាំងនេះអាចធ្វើឱ្យពួកគេពង្រីកការយល់ឃើញពីអនាគតរបស់ពួកគេ។

ការផ្តោតសំខាន់នៃទស្សនកិច្ចសិក្សានេះគឺដើម្បីជំរុញឱ្យសិស្សវិទ្យាល័យមានចំណាប់អារម្មណ៍ទៅលើផ្នែកសុខាភិបាល។

សកម្មភាពបទពិសោធន៍ជាក់ស្តែង៖ សិស្សវិទ្យាល័យបានរៀនពីសារៈសំខាន់នៃការថែទាំជងឺទៅតាមតម្រូវ និងបានរៀនពីការរៀបចំគ្រែសម្រាប់បន្ទប់ជំងឺ VIP ។

វគ្គពិភាក្សា៖ កូនសិស្សបានទស្សនកិច្ចមន្ទីរពេទ្យ និងចូលរួមក្នុងសួរសំណួរ និងការពិភាក្សាជាមួយគិលានុបដ្ឋាយិកា ដើម្បីទទួលយកបទពិសោធន៍ដែលគិលានុបដ្ឋាយិកាចែករំលែកទៅកាន់ពួកគេ។

ការឆ្លុះបញ្ចាំងក្រោយដំណើរទស្សនកិច្ចសិក្សា: សិស្សដែលបានចូលរួមទាំងអស់ប្រមូលយកព័ត៌មានសំខាន់រៀងៗខ្លួនដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ពួកគេ ។

ពីរថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចសិក្សា (ថ្ងៃទី៥​ ខែមីនា ២០២៥) អ្នកដែលបាលចូលរួមដំណើរទស្សនកិច្ចសិក្សា រៀបចំធ្វើបទបង្ហាញដល់មិត្តរួមថ្នាក់របស់ពួកគេប្រែលជាង ៤០​ នាក់ ដោយចែករំលែកការយល់ដឹងរបស់ពួកគេ និងពង្រីកទស្សនៈរបស់ពួកគេលើអាជីព ទាក់ទងនិងវិស័យថែទាំសុខភាព។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ សិស្សវិទ្យាល័យទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងជួយពួកគេក្នុងការបោះជំហានឆ្ពោះទៅរកអនាគតដែលពួកគេរំពឹងទុក។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះក្រុមការងាររបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៏ភ្នំពេញសម្រាប់ការគាំទ្រយ៉ាងធំធេងក្នុងការធ្វើឱ្យដំណើរទស្សនកិច្ចសិក្សានេះទទួលបានជោគជ័យ។ ដោយសារជំនួយរបស់លោលអ្នក សិស្សវិទ្យាល័យដែលចូលរួមអាចទទួលបានចំណេះដឹង និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ដែលនាំទៅរកឱកាសសំខាន់ៗសម្រាប់ការរីកចម្រើនរបស់ពួកគេនាពេលអនាគត។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់លោកអ្នកក្នុងការគាំទ្រអនាគតរបស់យុវជនជំនាន់ក្រោយ និងពង្រីកការយល់ដឹងរបស់ពួកគេ។ យើងខ្ញុំទន្ទឹងរង់ចាំនិងបន្តកិច្ចសហការដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់ជាមួយគ្នា!