
ការបង្ហាញចំណាប់អារម្មណ៍របស់ លោក ខេង ចិន្តា លេខាធិការសាកលវិទ្យាធិការ និងជាប្រធានការិយាល័យទំនាក់ទំនងសាធារណ: និងសហប្រតិបត្តិនៃសាកលវិទ្យាល័យអង្គរ (April 29, 2025)
June 30, 2025
🌟សាកលវិទ្យាល័យអង្គរ🌟
📍កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ចុះឈ្មោះប្រើប្រាស់គេហទំព័រ 123 Find The Right Nursing Job សម្រាប់គិលានុបដ្ឋាយិកាងាយស្រួលក្នុងការស្វែងរកឱកាសការងារ។
🎓 ជួបជាមួយលោក ខេង ចិន្តា លេខាធិការសាកលវិទ្យាធិការ និងជាប្រធានការិយាល័យទំនាក់ទំនងសាធារណ: និងសហប្រតិបត្តិនៃសាកលវិទ្យាល័យអង្គរ។
🗣️ "លោក ខេង ចិន្តា មានប្រសាសន៏ថា អំឡុងពេលបទបង្ហាញអំពីគេហទំព័រ 123 Find The Right Nursing Job ខ្ញុំបានឃើញថានិស្សិតគិលានុបដ្ឋាយិកាបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេបានស្វែងយល់យ៉ាងច្បាស់ថាគេហទំព័រនេះពិតជាអាចផ្តល់ភាពងាយស្រួលសម្រាប់ពួកគេក្នុងការស្វែងរកឱកាសការងារនាពេលអនាគតជាពិសេសសម្រាប់វិជ្ជាជីវះគិលានុបដ្ឋាយិកា។
និស្សិតគិលានុបដ្ឋាយិកាជាច្រើនមានអារម្មណ៍រំភើបដែលបានដឹងថាគេហទំព័រនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពួកគេ ដែលបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន អ៊ែកធីវ អ៊ិននើវេសិន គ្រីអេត ឯ.ក (Active Innovation Create Co., Ltd)។ ពួកគេលែងត្រូវចំណាយពេលច្រើនក្នុងការស្វែងរកឱកាសការងារទៀតហើយ ដោយគ្រាន់ឆែកមើលលើគេហទំព័រ ពួកគេអាចទទួលបានឱកាសការងារដែលពិតប្រាកដ។
គំនិតផ្តួចផ្តើមនេះពិតជាជួយជ្រោមជ្រែងគាំទ្រនិស្សិតគិលានុបដ្ឋាយិកា និងគិលានុបដ្ឋាយិកាពិតប្រាកដមែន។ និស្សិតគិលានុបដ្ឋាយិកានិងគិលានុបដ្ឋាយិកាទូទាំងប្រទេសកម្ពុជា មានចំនួនច្រើនដែលមិនសូវទទួលបានព័ត៌មានអំពីឱកាសការងារ ជាពិសេសអ្នកដែលរស់នៅតំបន់ជនបទ។ នោះហើយជាមូលហេតុដែលយើងគួរចែករំលែកគេហទំព័រនេះឱ្យកាន់តែទូលំទូលាយ។ កាលណាពួកគេដឹងកាន់តែច្រើន ពួកគេអាចស្វែងរកការងារបានកាន់តែលឿន និងងាយស្រួលជាងមុន។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ខេង ចិន្តា ដែលបានជួយគាំទ្រដល់ភាពជោគជ័យរបស់និស្សិត និងជួយតំម្រង់ផ្លូវអាជីពនិស្សិតគិលានុបដ្ឋាយិកានៅក្នុងប្រទេសកម្ពុជា។
សូមថ្លែងអំណរគុណម្តងទៀតដែលអនុញ្ញាត ស្វាគមន៍ និងជួយរៀបចំកម្មវិធីចុះឈ្មោះប្រើប្រាស់គេហទំព័រ 123 Find The Right Nursing Job នៅសាកលវិទ្យាល័យអង្គរ។
🌟 University Voice – Angkor University 🌟
📍 April 29, 2025 | 123 Registration Event
🎓 Meet Mr. Kheng Chenda, Director of Public Relations and Cooperation at Angkor University.
🗣️ “After presenting the 123 platform, I saw how genuinely interested our students were. They realized how directly this platform connects them to future career opportunities — especially in nursing.
Many were excited to know that this tool was developed specifically for them by Active Innovation Create. They no longer need to spend hours searching for jobs. With just a few clicks, they can access real opportunities.
This initiative is a great example of student-centered support. Nursing students come from across Cambodia, and many lack access to job information — especially in rural areas. That’s why sharing this platform more widely is so important. The more they know, the faster and easier they can find the right job.”
We are truly grateful to Mr. Kheng Chenda for supporting student success and helping shape stronger career pathways in Cambodia.
Thank you again for kindly approving and welcoming the opportunity to organize the 123 Registration Event at Angkor University.