My Account

Copyright 2024 © ACTIVE INNOVATION CREATE CO.,LTD. All rights reserved.

Registration event

ចុះឈ្មោះសម្រាប់ប្រើប្រាស់គេហទំព័រ 123 Find the Right Nursing Job​ សម្រាប់គិលានុបដ្ឋាយិកាងាយស្រួលក្នុងការស្វែងរកឱកាសការងារ​ ធ្វើឡើងនៅមន្ទីរពេទ្យកុមារជាតិ​ (January 13, 2025)

June 30, 2025

ការចុះឈ្មោះប្រើប្រាស់គេហទំព័រ 123 Find the Right Nursing Job ប្រព្រឹត្តិទៅយ៉ាងរលូន!

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យកុមារជាតិយើងខ្ញុំបានបើកវគ្គទទួលចុះឈ្មោះប្រើប្រាស់គេហទំព័រ 123 Find the Right Nursing Job សម្រាប់ គិលានុបដ្ឋាយិកាងាយស្រួលក្នុងការស្វែងរកឱកាសការងារ។ វគ្គចុះឈ្មោះនេះទទួលនិស្សិតគិលានុបដ្ឋាយិកាចំនួន ១៥​ នាក់មកពីសាកលវិទ្យាល័យអន្តរជាតិ ដែលកំពុងចាប់ផ្តើមការចុះកម្មសិក្សាថ្ងៃដំបូងរបស់ពួកគេនៅមន្ទីរពេទ្យកុមារជាតិ។

បន្ទាប់ពីកម្មវិធីតម្រង់ទិសរបស់មន្ទីរពេទ្យកុមារជាតិ និស្សិតគិលានុបដ្ឋាយិកាបានចូលរួមជាមួយវេទិការបស់យើងខ្ញុំ ហើយបានបង្ហាញពីភាពរីករាយយ៉ាងខ្លាំងក្នុងការដែលបានស្គាល់គេហទំព័រស្វែងរកឱកាសការងារសម្រាប់គិលានុបដ្ឋាយិកា។
យើងខ្ញុំពិតរំភើបយ៉ាងខ្លាំងចំពោះការលះបង់ និងសក្តានុពលរបស់និស្សិតគិលានុបដ្ឋាយិកា ក្នុងការក្លាយជាគិលានុបដ្ឋាយិកាដ៏ឆ្នើមនាពេលអនាគត។

រួមគ្នាជាមួយនាយកដ្ឋានគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យកុមារជាតិ យើងខ្ញុំនិងគាំទ្រដល់ការធ្វើដំណើររបស់និស្សិតគិលានុបដ្ឋាយិកានិងលើកកំពស់វិជ្ជាជីវៈគិលានុបដ្ឋាយិកានៅក្នុងប្រទេសកម្ពុជា។

Successful Registration Session for 123 Find the Right Nursing Job!

On January 13, 2025, we held a registration session for 123 Find the Right Nursing Job at the National Pediatric Hospital. This session welcomed 15 nursing students from International University, who were starting their internships on their first day.

Alongside the hospital’s orientation program, the students engaged with our platform and showed great enthusiasm for exploring career opportunities.
We are truly impressed by their dedication and potential to become outstanding nurses in the future.

Together with the Nursing Department of the National Pediatric Hospital, we look forward to supporting their journey and elevating the nursing profession in Cambodia.