
ដំណើរទស្សនកិច្ចសិក្សារបស់សិស្សវិទ្យាល័យនៅ Ken Clinic លើកទីពីរ (22nd July 2024)
January 16, 2025
ដំណើរទស្សនកិច្ចសិក្សានៅ Ken Clinic៖ បំផុសគំនិតផ្លូវអាជីពសម្រាប់សិស្សវិទ្យាល័យ។ គ្លីនីក Ken បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សវិទ្យាល័យ ដើម្បីជំរុញការគិតគូរស្ដីពីអនាគតផ្លូវអាជីព។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងពីរដងនៅឆ្នាំ 2024 លើកទីមួយក្នុងខែឧសភា និងលើកទីពីរនៅខែកញ្ញា។

គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រីកទស្សនៈអាជីពរបស់សិស្សវិទ្យាល័យ ផ្តល់បទពិសោធន៍សិក្សាប្រកបដោយការអនុវត្ត ថែមទាំងអនុញ្ញាតឱ្យគិលានុបដ្ឋាយិកាណែនាំនិងលើកទឹកចិត្តពួកគេឱ្យមានចំំណាប់អារម្មណ៍លើអាជីពជាគិលានុបដ្ឋាយិកា។
កម្មវិធីនេះរួមបញ្ចូលសកម្មភាពសំខាន់ៗមួយចំនួនដើម្បីជួយសិស្សស្វែងយល់ពីសក្តានុពលផ្លូវអាជីពរបស់ពួកគេ៖ថ្ងៃនោះបានចាប់ផ្តើមដោយវគ្គសំនួរនិងចម្លើយ (Q&A) ដែលសិស្សបានសួរគិលានុបដ្ឋាយិកាអំពីផ្លូវអាជីព និងភារកិច្ចការងារ។

បន្ទាប់មកមានការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សទទួលបានបទពិសោធន៍ក្នុងការងារជាក់ស្តែងទាំងវិស័យវេជ្ជសាស្រ្ត និងការិយាល័យ។ សកម្មភាពអនុវត្តទាំងនេះបានជួយឱ្យសិស្សអភិវឌ្ឍជំនាញប្រកបដោយការអនុវត្ត និងស្វែងយល់អំពីសារៈសំខាន់នៃការងារជាក្រុម។ បន្ទាប់មក សិស្សបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ដោយវិភាគអំពីចំណេះដឹងរបស់ខ្លួនមុននិងក្រោយពេលចុះកម្មសិក្សាហើយ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចថ្ងៃបន្ទាប់សិស្សបានធ្វើបទបង្ហាញចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់ពួកគេទៅកាន់មិត្តរួមថ្នាក់ ទាំងនេះបានជួយឱ្យពួកគេមានភាពក្លាហ៊ាននិងជួយពង្រឹងជំនាញទំនាក់ទំនងរបស់ពួកគេផងដែរ។
កូនសិស្សម្នាក់បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានជួយពួកគេឱ្យស្គាល់អាជីពដ៏ទូលំទូលាយនេះ ដែលបានបំផុសពួកគេឱ្យចាប់ផ្តើមផ្លូវទៅរកគោលដៅរបស់ពួកគេ ដូចជាការកែលម្អជំនាញភាសាអង់គ្លេស និងការទទួលបានបទពិសោធន៍អន្តរជាតិ។ សិស្សម្នាក់ទៀតបានបញ្ចាក់ថា បទពិសោធន៍ក្នុងការអនុវត្តដោយផ្ទាល់បានផ្តល់ចក្ខុវិស័យកាន់តែច្បាស់អំពីអនាគត និងលើកទឹកចិត្តពួកគេឱ្យស្វែងរកឱកាសថ្មីៗទៀត។



Ken Clinic បន្តជួយដល់យុវជនកម្ពុជា តាមរយៈការផ្តល់នូវការអប់រំអាជីពប្រកបដោយអត្ថន័យ និងជំរុញសិស្សវិទ្យាល័យឱ្យសម្រេចចិត្តជ្រើសរើសមុខវិជ្ជារៀនដែលត្រូវនិងការងារដែលពួកគេចង់ធ្វើនៅពេលអនាគត។